Thursday, February 3, 2022

ការឈ្លក់វង្វេងរបស់យុវវ័យ


១. ចូលចិត្តបង្អួតសម្ភារៈនិយមគ្នា ដោយមិនមែនជាកម្លាំងញើសឈាមរបស់ខ្លួនឯង ប៉ុន្តែមិនព្រមបង្អួតគ្នាពីសមត្ថភាពឡើយ
២. ដើរលេងឡូយឆាយមិនខ្វល់ពីអ្វីទាំងអស់ មិនគិតថាវ័យនេះគឺជាវ័យដែលប្រឹងដុសខាត់ខ្លួនឯង បើនៅតែទុកពេលវេលាចោលបែបនេះទៀតនោះអ្នកនឹងស្តាយក្រោយ
៣. យកពេលសប្បាយច្រើនជាជាងយកពេលទៅរៀនសូត្រ គ្មានអ្នកណាឱ្យរៀនហើយមិនឱ្យសប្បាយនោះទេ តែអ្នកត្រូវតែចេះបែងចែកពេលវេលាឱ្យបានច្បាស់លាស់
៤. យុវវ័យជាវ័យមួយដែលអ្នកមានឱកាសច្រើនណាស់នៅក្នុងការងារព្រោះជាវ័យមួយដែលមានកម្លាំងកាយមាំមួន ការគិតរហ័សរហួន និងសម្បូរគំនិតថ្មី តែភាគច្រើនបានជាមិនសូវគិតទៅវិញ
៥. យុវវ័យជាវ័យមួយដែលចាប់ផ្តើមចេះមានស្នេហា គេមិនហាមឃាត់មិនឱ្យមានទេ តែកុំព្យាយាមយកវាជាលេខមួយពេក ត្រូវធ្វើឱ្យខ្លួនឯងរីកចម្រើនសិន ស្នេហានឹងរត់មកតាមក្រោយ
៦. មួយចំនួនមិនបានជួយអ្វីម្តាយឪពុកហើយនៅធ្វើបាបចិត្តគាត់ថែមទៀត ក្នុងនាមអ្នកជាកូនបើមិនបានជួយអ្វីទេ គួរណាស់តែធ្វើឱ្យគាត់មានមោទនភាពខ្លះទៅដែលមានអ្នកជាកូន
៧. ឈ្លក់វង្វេងជាមួយនិងភាពហ៊ឺហា ទាន់សម័យជាមួយនឹងលុយញើសឈាមឪពុកម្តាយ បង្កើតតែបន្ទុកឱ្យគាត់មិនឈប់ឈរ
៨. ម្តាយឪពុកឱ្យលុយទៅរៀនបែរជាគេចសាលាទៅសប្បាយជាមួយមិត្តភក្តិ មិនគិតពីអនាគតខ្លួនឯងសូម្បីតែបន្តិច
៩. ធ្វើឱ្យគ្រួសារអាប់អោនកិត្តិយស គ្រួសារខ្មាស់គេ ជាពិសេសធ្វើឱ្យខ្លួនឯងបាត់បង់ទំនុកចិត្តពីអ្នកដទៃ និងមានឈ្មោះមិនល្អនៅក្នុងសង្គម
១០. បើអ្នកមិនឈ្លក់វង្វេងនិងរឿងអត់ប្រយោជន៍ទាំងអស់នេះទេ គឺអ្នកបានបង្កើតមនុស្សល្អនៅក្នុងសង្គមជាតិយើងបានម្នាក់ហើយ

អត្ថបទ : សុន លីណា
ប្រភព : អ្នកបន្តវេន

អត្ថបទដោយ : https://web.facebook.com/Neak.bontorvein

រៀនដើម្បីធ្វើស្រែ

០១. សុំ​មួយ​ពេល​មក - ខេម & តន់ ចន្ទសីម៉ា០២. រកស៊ី​ជាមួយ​យក្ស - ព្រាប សុវត្ថិ & តន់ ចន្ទសីម៉ា០៣. សុំ​ធ្វើ​ហ្វេន​អ្នកលក់​ឡេ - ខេម & តន់ ចន្ទសីម៉ា & Tempo Tris០៤. វាលខ្នង - Tempo Tris០៥. មាន់​កម្សត់ - ព្រាប សុវត្ថិ & តន់ ចន្ទសីម៉ា០៦. គូរព្រេង​ឬ​គូរកម្ម - សង្ហារ & RxThy០៧. អែនអន - Tempo Tris០៨. ខ្លាច​ចិត្ត​មេ - ខេម០៩. Eyes On Me - Tempo Tris១០. ស៊ី​មិន​ធាត់ - RedKing & Son Veha១១. Cuộc Vui Cô Đơn Lê Bảo Bình១២. មាននឹកម្នាក់នេះទេ ? - CHANTHA OFFICIAL AUDIO ១៣. បាត់អូនដូចបាត់មនុស្សមួយផែនដី-ហង្ស​ឧត្ដមម៉ានី​(AUDIO LYRICS)១៤. អកកាដង់​រាំវង់​សុទ្ធ​ជ្រើសរើស​ពិសេស​- vol 1១៥. អកកាដង់​រាំវង់​សុទ្ធ​ជ្រើសរើស​ពិសេស​- vol 2១៦. អកកាដង់​រាំវង់​សុទ្ធ​ជ្រើសរើស​ពិសេស​- vol 3១៧. អកកាដង់​រាំវង់​សុទ្ធ​ជ្រើសរើស​ពិសេស​- vol 4១៨. អកកាដង់​រាំវង់​សុទ្ធ​ជ្រើសរើស​ពិសេស​- vol 5១៩. អកកាដង់​រាំវង់​សុទ្ធ​ជ្រើសរើស​ពិសេស​- vol 6២០. អកកាដង់​រាំវង់​សុទ្ធ​ជ្រើសរើស​ពិសេស​- vol 7២១. អកកាដង់​រាំវង់​សុទ្ធ​ជ្រើសរើស​ពិសេស​- vol 8២២. អកកាដង់​រាំវង់​សុទ្ធ​ជ្រើសរើស​ពិសេស​- vol 9

Post a Comment

Whatsapp Button works on Mobile Device only

Start typing and press Enter to search